លោក Snowden
ដែលបានលួចផ្ដល់ព័ត៌មានឲ្យអ្នកកាសែតអំពីកម្មវិធីស៊ើបការលួច
ឃ្លាំមើលរបស់
សហរដ្ឋអាម៉េរិក បានលើកឡើងអំពីបញ្ហានេះ
នៅក្នុងកាសែតមួយក្នុងប្រទេសហុងកុង។
ការធ្វើនេះ
គឺចេញឡើងនៅពេលដែលប្រទេសចិនមិនព្រមធ្វើការបញ្ជាក់ថាតើ
ខ្លួនបានទទួលសំណើសុំធ្វើបត្យាប័នរូបលោកពីរដ្ឋាភិបាលអាម៉េរិក
ឬយ៉ាងណា?
ដើម្បីបញ្ជូនរូបលោកដែលកំពុងលាក់ខ្លួននៅហុងកុងទៅឲ្យអាម៉េរិកនោះ
។
និពន្ធនាយកកាសែតចិន (the South China Morning Post) លោក Chow
Chung-yan បាននិយាយថា លោក Snowden ចង់ឲ្យសាធារណជនបានដឹង
និងជួយគាត់។ ចាងហ្វាងកាសែតនេះបានបន្តទៀតថា លោក Snowden
បានដឹងយ៉ាងច្បាស់អំពីសកម្មភាព និងលទ្ធផលរបស់ខ្លួន។
គាត់ជឿជាក់ថា អ្វីដែលគាត់កំពុងតែធ្វើ គឺជាការត្រឹមត្រូវ
ហើយគាត់បានគិតយ៉ាងល្អិតល្អន់ អំពីបញ្ហានេះ។
នេះពុំមែនជាអ្វីដែលគាត់ធ្វើដោយគ្មានការពិចារណានោះឡើយ៕
No comments:
Post a Comment