ភ្ងៀវទេសចរជាតិ និង អន្តរជាតិ អាចទៅកំសាន្តនៅទីនោះ ជាលក្ខណៈ គ្រួសារ រឺ ជ្រើសរើសជា កន្លែងក្នុងការជួបជុំ មិត្តភក្តិ ពិភាក្សា ការងារ ជាដើម ម៉្យាងវិញទៀត គេអាចងូតទឹក រឺ ជិះទូក បេះផ្លែឈូក លេង នៅក្នុងបឹងនេះបាន។ក្រុមការងារយើង បានជួប ជាមួយលោក រុន សារិន ជាម្ចាស់ចំណតឡាន និងម៉ូតូ បានអោយដឹង ថា រមណីយដ្ឋាន អាងកំពីងពួយ គឺសំបូរទាំង ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលមកកំសាន្ត ជាពិសេស នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ។
ប្រិយមិត្តជាទីមេត្រី អាងទឹកកំពីងពួយ ត្រូវបានកសាងឡើង ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ គឺ អំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលការកសាង នេះត្រូវបានគេដឹងថា មានប្រជាពលរដ្ឋខ្មែរច្រើនពាន់នាក់ បានពលីជីវិត ក្នុងពេលបំពេញកិច្ចការកសាងអាងទឹកនេះ។លោកដារ៉ូ ជាភ្ញៀវទេសចរមក ពីរាជធានីភ្នំពេញ បានបង្ហាញ ចំណាប់ អារម្មណ៍ របស់ខ្លួនថា បានជា លោកមកកំសាន្ត នៅអាងទឹក កំពីងពួយនេះ ព្រោះលោកចង់ដឹងនិងចង់ស្វែងយល់ រាល់ រមណីយដ្ឋាន ដែលមានក្នុងខេត្ត បាត់ដំបង ដូចជា អាងទឹក កំពីងពួយនេះ រីឯលោក ប៊ុន សេង ជាអនិកជន រស់នៅស្រុក បារាំងហើយ បានមកកំសាន្ត នៅទីនោះដែរបាននិយាយដោយអារម្មណ៍សប្បាយរីករាយ។ជាចុងក្រោយប្រជាពលរដ្ឋនិង អាជីវករបានសំណូមពរអោយភ្ញៀវទេសចរទាំងអស់មកកំសាន្តនៅអាងទឹកកំពីងពួយនេះ អោយបានកាន់តែច្រើនជាពិសេសមិនថាភ្ញៀវជាតិ រឺភ្ញៀវអន្តរជាតិនោះទេ ។
គួរបញ្ជាក់ដែរថា អាងទឹកកំពីងពួយ ជាប្រភពស្រោចស្រព ដល់វិស័យ កសិកម្មសំរាប់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង លើសពីនេះទៅទៀត អាងកំពីងពួយ បានផ្តល់ប្រយោជន៍យ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍ ពោលគឺបច្ចុប្បន្ននេះ អាងទឹកកំពីងពួយ បានក្លាយជារមណីយដ្ឋាន ដែលទាក់ទាញ ទេសចរណ៍ជាតិ និង អន្តរជាតិ ដើម្បីមកលំហែរកាយ យកខ្យល់អាកាស បរិសុទ្ធ ទស្សនាភ្នំ និង ងូតទឹក លេង។
សូមទស្សនា រូបភាព ខាងក្រោម!!!