Popular Posts

ទស្សនៈអាឡេវ



នាយឡេវៈយប់ម៉េញមានភ្លៀងមួយមេគួឱ្យអស់ចាដែរអាឡេវខ្ញុំដេកអត់លក់
ព្រោះឮហ៊ីងកង្កែបវាស្រែកទ្រហ៊ឹង ហ៊ីង ហងៗៗគួឱ្យសាំត្រចៀកណាស់! ។មិនដឹងវាស្រែកធើអីមិនព្រមដេកពូនសោះខ្ញុំឆ្ងល់ក៏បើកទ្វាខ្ទមចាប់ពិលចេញ
កមខាងក្រៅផ្ទៀងត្រចៀកស្តាប់ទើបដឹងថាពូកវាសប្បាយនិងភ្លៀងខុសរដូវព្រោះ
តាំងពីដូនតាអាឡេវមកមិនដែលអាណាភ្លៀងខុសរដូវអាចឹងសោះ!ស្តាប់យូៗ
ទៅក៏កាន់តែសាំទៅៗអាឡេវខ្ញុំចុចពិលឆាច់ឃើញ អាហ៊ីងមួយក្រុមធាត់ៗ
ក្បាលឡើងត្រពេកដុះពោះកំពេញអង្គុយគងទាក់ខ្លាយ៉ាងហំកំពុងជំនុំគ្នីគ្នាវា  អាមេធំជាងគេស្រែកខ្លាំងៗថា លុបបំបាត់អំពើពុករលួយៗអាកូនចៅវិញ
ក៏ស្រែកតាមមេវា កាត់បណ្ថោយភាពក្រីក្រ ធ្វើអោយប្រជាពលរដ្ឋ
មានការងារមានប្រាក់ចំណូល !!!!។
     ហ៊ឺ!ពាក្យអស់នេះស្តាប់ទៅពិតជារំភើបមេនអាឡេវស្ទើរស្រក់ទឹកភ្នែក
ព្រោះអាឡេវស្តាប់តាំងពីអាឡេវមិនទាន់ដឹងក្តីមកទល់ពេលអាយុអាឡេវខ្ញុំ
៣២សាមបីឆ្នាំទៅហើយឃើញពលរដ្ឋខ្មែរនៅតែក្រហើយកាន់តែក្រថែមទៀត អ្នកខ្លះស្ទើស្លាប់ដោយអត់បាយខ្លះគ្មានទីជំរកខ្លះទៀតធ្វើចំណាកស្រុកទៅធើការ
ស្រុថែជាកម្មករខុសច្បាប់គេធើទុក្ខបុកម្និញសព្វបែបយ៉ាងដល់ពលរដ្ឋខ្មែរក្រីក្រ។
នាយឡេវខ្ញុំបានអាននិងស្តាប់វិទ្យុដែលផ្សាយអំពីប្រទេសជាប់លំដាប់ក្រីក្រជាង
គេលើពិភពលោក ប្រទេសខ្មែរយើងជាប់លេខ១ទាំងក្រីក្រនិងពុករលួយ។
 និយាយមកដល់ត្រឹមនេះអាឡេវខ្ញុំសូមអភ័យទោសដល់ពូៗបងៗជាប្រមុខរាជ
រដ្ឋាភិបាលទាំងអស់សុំកុំប្រកាន់និងនាយឡេវខ្ញុំនិយាយខុសឬត្រូវព្រោះអាឡេវ
គ្រាន់តែមិនចង់ឃើញប្រជាពលរដ្ឋខ្មែរក្រីក្ររស់នៅដោយភាពអត់ឃ្លាន ដូចសម័យអាពតទៀត។



No comments:

Post a Comment

AFD