ប៊ីល ហ្គេត បង្ហាញស្ទីលចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បូងដែលរងការរិះគន់។ AFP
ដាក់ស៊កទៅក្នុងហោប៉ៅខោលោកយ៉ាងគ្រហើៗនោះ។
រូបភាពសម្តែងគារវកិច្ចនេះត្រូវបានបណ្តាញសារព័ត៌មានជាតិកូរ៉េ ខាងត្បូងចុះនៅទំព័រមុខគេផ្ទួនៗគ្នាតែម្តងក្នុងគោលបំណងបង្ហាញ ថានោះជាភាពខុសឆ្គងមួយរបស់មហាសេដ្ឋីអាមេរិកលោកប៊ីល ហ្គែត។ នៅក្នុងអត្ថន័យបរិយាយរូបភាពគេឃើញសារព័ត៌មាន Joong Ang Ilbo បានសរសេរថា៖«តើនេះជាការសម្តែងឲ្យឃើញនូវវប្បធម៌ខុសគ្នា ឬ ក៏ជាការសម្តែងភាពមិនគោរពគេឯង?»។
សារព័ត៌មានដដែលបានសួរបែបបញ្ចើចថា៖«តើនេះជាការចាប់ដៃសម្តែង ក្តីគារវកិច្ចមិនគោរពឬ? ឬ ក៏ជាទម្លាប់ធម្មតារបស់លោកប៊ីល ហ្គែត?»។
តែម្ចាស់សេតវិមានពណ៌ខៀវលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងមិន មានការបកស្រាយអ្វីនោះទេចំពោះរឿងនេះ គេឃើញបណ្តាញទំនាក់ទំនងសង្គមនានាក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដែរ។
ប្រព័ន្ធធ្វីតធឺរមួយបានបរិយាយថា៖«ទោះបីជាវាវប្បធម៌ខុសគ្នា ក៏ដោយ តើវាសមរម្យទេដែលលោកប៊ីល ហ្គែតសម្តែងឥរិយាបថបែបនេះក្នុងឱកាសនេះ។ កោតចិត្តណាស់ដែលលោកអាចសម្តែងឥរិយាបថគារវកិច្ចបែបនេះ»៕
No comments:
Post a Comment