កូរ៉េទាំងពីរពីដំបូងបានព្រមព្រៀងគ្នារៀបចំកិច្ចពិភាក្សា លំដាប់ខ្ពស់ដំបូងក្នុងពេល៦ឆ្នាំនៅក្រុងសេអ៊ូលនៅថ្ងៃពុធនិង ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះប៉ុន្តែជំនួបនោះត្រូវបានលុបចោលនៅនាទី ចុងក្រោយក្រោយពីមានជម្លោះពិធីសារ។
ការផ្ដួចផ្ដើមគំនិតពិភាក្សានេះត្រូវបានមើលឃើញថាជាជំហានមួយ ឆ្ពោះទៅមុខបន្ទាប់ពីមានភាពតានតឹងខាងយោធាកើនឡើងជាច្រើនខែ ប៉ុន្តែការដួលរលំជំនួបនេះបានបណ្ដាលឲ្យមានការដើរថយក្រោយដ៏ធំ មួយ។
អ្នកនាំពាក្យនៃគណៈកម្មាធិការបង្រួបបង្រួមឡើងវិញដោយសន្តិវិធី របស់កូរ៉េខាងជើងជាស្ថាប័នរដ្ឋទទួលបន្ទុកដោះស្រាយបញ្ហាអន្តរកូរ៉េ បាននិយាយថា៖«ភាគីខាងត្បូងមិនមានបំណងរៀបចំការសន្ទនាតាំងពី ដំបូង»។
ដោយចោទប្រកាន់កូរ៉េខាងត្បូងថា«បន្ទុចបង្អាក់ដ៏ក្រអឺតក្រទមនិង រំខានដោយចេតនា»ក្នុងសេចក្តីថ្លែងការណ៍ដែលទីភ្នាក់ងារព័ត៌មានកូរ៉េ (KCNA) បានផ្សាយ។ លោកបានថ្លែងថា៖«កូរ៉េខាងត្បូងបានត្រឹមព្យាយាមបង្កើតឧបសគ្គមួយ ចំពោះកិច្ចពិភាក្សានេះពន្យារពេលហើយបន្ទាប់មកវាយកម្ទេច កិច្ចពិភាក្សានេះ»។
អ្នកនាំពាក្យរូបនោះបានបន្តថា៖« អាកប្បកិរិយាបង្កហេតុមិនគួរសមនិងអសីលធម៌នេះបានធ្វើឲ្យយើងគិត ម្ដងទៀតថា តើវានឹងទៅរួចទេដើម្បីពិភាក្សាបញ្ហាបានល្អឬក៏ពង្រឹងទំនាក់ទំនង បានទេបើសិនជាមានកិច្ចពិភាក្សាផ្លូវការត្រូវបើកធ្វើនៅពេលខាង មុខ»។
ការព្រមព្រៀងគ្នាដើម្បីជួបគ្នានៅក្នុងទីក្រុងសេអ៊ូលក្នុង សប្ដាហ៍នេះមើលទៅផុយស្រួយតាំងពីពេលដំបូងហើយវាត្រូវបានលុបចោល ដោយសារជម្លោះជុំវិញនរណានឹងធ្វើជាតំណាងហើយកូរ៉េខាងជើង បានបដិសេធមិនព្រមបញ្ជូនគណៈប្រតិភូនៅពេលដែលកូរ៉េខាងត្បូងមិន ព្រមប្តូរអនុរដ្ឋមន្ត្រី៕ PN
No comments:
Post a Comment