ការហែលទឹកនេះ អមដំណើរដោយក្រុមជំនួយចំនួន ៣២នាក់
រួមមានអ្នកជំនាញខាងអាកាសធាតុ និងវេជ្ជបណ្ឌិត ហើយប្រសិនបើ
កីឡាការិនីរូបនេះ ហែលរហូតមិនមានការអាក់ខាន គេរំពឹងថា
ការហែលរបស់នាងអាចមានរយៈពេល ៦៥ម៉ោង។
កីឡាការិនី Chloe McCardel ស្ថិតក្នុងវ័យ២៩ឆ្នាំ កំពុងហែលទឹកឆ្លងសមុទ្រ ដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់ការស្រាវជ្រាវផ្នែកជំងឺ មហារីក និងដើម្បីជំរុញឲ្យមានទំនាក់ទំនងល្អរវាងគុយបា និងអាម៉េរិក។
មុនពេលមុជចូលទៅក្នុងទឹក ពលរដ្ឋអូស្ត្រាលីរូបនេះបានថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មានថា នាងបានត្រៀមរួចហើយ ក្នុងការតតាំងជាមួយចរន្តទឹកសមុទ្រ, ត្រីជែលីហ្វីស្ហ (Jellyfish), ត្រីឆ្លាម និងកម្រិតកាយសម្បទារបស់នាង។
CART: It's the hardest swim in the world today. I will not wear a wetsuit. I will not use a shark cage. I will not hold on to anything. I will not get on the boat at any time.
កីឡាការិនី Chloe McCardel មានប្រសាសន៍ថា នេះគឺជាការហែលទឹកដ៏ពិបាកបំផុតលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ នាងនឹងមិនពាក់សំលៀកបំពាក់ហែលទឹកដែលផ្តល់កម្តៅ ហើយជួយឲ្យអណ្ដែតក្នុងទឹកទេ។ នាងនឹងមិនប្រើទ្រុងការពារត្រីឆ្លាម, មិនតោងអ្វីទាំងអស់ ហើយនឹងមិនឡើងលើទូកទេ ទោះជាក្នុងករណីណាក៏ដោយ។
ប៉ុន្តែ បន្ទាប់ពីកីឡាការិនី Chloe McCardel បានចាប់ផ្តើមការហែលទឹករបស់នាង បានប្រមាណជា ១១ម៉ោង មានព័ត៌មានដ៏ថ្មីមួយមកថា នាងបានផ្អាកការហែលទឹកនោះ ដោយរង់ចាំពិភាក្សាជាមួយក្រុមគ្រួសារ ថាគួរបន្តឬយ៉ាងណា។
សមាជិកក្រុមជំនួយរបស់កីឡាការិនីរូបនេះនិយាយថា នាងចេញពីទឹកដោយសារតែ ត្រីជែលីហ្វីស្ហ (Jellyfish) ៕

No comments:
Post a Comment