Popular Posts

Saturday, June 15, 2013

កូន​បក្សី​មួយ​ក្បាល ធ្លាក់​ពីលើ​ចុងឈើ នៅក្នុង​សាលា​ខេត្ដ​កំពង់ឆ្នាំង គ្មាន​អ្នក​ស្គាល់​

កំពង់ឆ្នាំង: កូន​បក្សី​ចម្លែក​មួយ​ក្បាល បាន​ធ្លាក់​ពីលើ​ដើម​គគីរ​ដ៏​ធំ​មួយ នៅក្នុង​បរិវេណ​សាលា​ខេត្ដ​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១២​។ កូន​បក្សី​នោះ មាន​ទំហំ ប៉ុន​កំភួនជើង ទើបតែ​ដុះ​សា្ល​ប​កាក់ ហើយ​ក្បាល​របស់​វា មើលទៅ​ចម្លែក​គួរ​ឲ្យ​ខ្លាច និង​មិនមាន​អ្នក​ស្គាល់​ថា ជា​កូន​សត្វ​អ្វី​ឡើយ​។ ​អ្នក​ដែល​បានឃើញ​កូន​បក្សី​ដ៏​កម្រ​មួយ​នោះ អ្នកខ្លះ​ធ្វើការ​សន្និដ្ឋានថា ជា​កូន​សត្វ​ខ្លែងស្រាក និង​អ្នកខ្លះ​ទៀតថា ជា​កូន​សត្វ​ទីទុយ ហើយ​អ្នក​ដែល​បាន​
ទៅ​ចោមរោម​មើល​កូន​បក្សី​នោះ ភាគច្រើន​មិន​ហាន​យកដៃ​ទៅ​ប៉ះពាល់​ទ្បើ​យ ដោយ​គេ​យល់ថា បក្សី​ប្រភេទ​នេះ ជា​សត្វ​និ​រ​សារ​បស់​ខ្មោច ដោយ​ខ្លាច​ចង្រៃ​រាតត្បាត​។ ​ទោះជា​យ៉ាងណា មាន​បុគ្គលិក​​សាលាខេត្ត​កំពង់ឆ្នាំង​ម្នាក់ បាន​យក​កូន​បក្សី​នោះ ទៅ​ទុក​នៅក្នុង​បន្ទប់ធ្វើការ និង​បាន​ឲ្យ​ចំណី​ជា​សាច់ ទៅ​កូន​បក្សី​នោះ ស៊ី​រៀងរាល់ថ្ងៃ​ផងដែរ​។ ​ប្រជាពលរដ្ឋ​ខ្មែរ​យើង តែងតែ​មានជំនឿថា​ខ្លែងស្រាក គឺជា​សត្វ​ចង្រៃ ប្រសិនបើ​សត្វ​នេះ ទំ​លើ​ដំបូលផ្ទះ ឬ​ស្រែកយំ ហើរ​កាត់​រំលង​ដំបូលផ្ទះ​អ្នកណា ក្រុមគ្រួសារ​នោះ តែងតែមាន​មនុស្ស​ឈឺ និង​ស្លាប់​។ ដូច្នេះហើយ​នៅពេល ដែលមាន​សត្វ​ខ្លែងស្រាក​ស្រែកយំ​ហើរ​កាត់​រំលង ឬ​ទំ​ដំបូលផ្ទះ គេ​តែងតែ​វ៉ៃ​ប៉ោត វ៉ៃ​ធុង និង​ដុត​អំបិល ដើម្បី​បញ្ជៀ​ស​ឧបទ្រពចង្រៃ​ពី​ភូមិ​ស្រុក​៕​c - See more at: http://www.cen.com.kh/localnews/details_more/134?token=MTIwM2I2YThkZjkzZjI1OGM0NWU5ZTkwZTEwNGY5#sthash.VVrMQJxQ.dpuf

No comments:

Post a Comment

AFD