Popular Posts

Saturday, June 15, 2013

ម៉ានីកា បង្ហាញម៉ូតឈុតប៊ីហ្គីនី ព្រួយបារម្ភទស្សនិកជនរិះគន់

ភ្នំពេញ: តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់​សោភា កញ្ញា ម៉ា​នី​កា ដែលមាន​ឈ្មោះ​ដើម​ថា ស័ត សុខ​វិច្ឆិកា ត្រូវបាន​ទស្សនា​វ​ដ្តី​មួយ​អញ្ជើញ​ថត​បង្ហាញ​ម៉ូត​ឈុត​ហែល​ទឹក ដាក់​ទំព័រ​សម្លៀកបំពាក់​ឱ្យ​ទស្សនា​វ​ដ្តី​នោះ ក្នុង​ខែមិថុនា​នៃ​លេខ​ថ្មី​។ ការបញ្ចេញ​សាច់​ជាមួយ​ឈុត​ប៊ី​ហ្គី​នី ដែល​សិច​ស៊ី​នេះ ជា​
លើកទីមួយ និង​ព្រួយបារម្ភ​ពី​ការរិះគន់​របស់​ទស្សនិកជន​ផងដែរ​។ ប៉ុន្តែ​រូបនោះ នាង​សូមឱ្យ​មានការ​យោគយល់​ដល់​រូបនាង ខណៈ​នាង​ជា​តារា​បង្ហាញ​ម៉ូត​មួយរូប​។​ ​ជានា​រី​មាន​រាង​ស្រ​លូន​មុខមាត់​ស្រដៀង​កូនកាត់ កញ្ញា ម៉ា​នី​កា បានក្លាយ​ជាតា​រា​សិច​ស៊ី ដោយសារ​ថត​ឈុត​សម្លៀកបំពាក់​ប៊ី​ហ្គី​នី ឱ្យ​ទស្សនា​វ​ដ្តី​នេះ ដែល​បញ្ចេញ​រូបរាង​អាក្រាត ស្ទើរតែ​អស់​របស់ខ្លួន ជាមួយ​ការបិទបាំង​ស្ទា​យ​សម្លៀកបំពាក់​ហែក​ទឹក មាន​អាវ​ទ្រ​ទាប់ និង​ខោ​ស្រទាប់​ម៉ូត​ថ្មី​របស់​ផលិតផល​ហាង​សម្លៀកបំពាក់​ដ៏​ល្បី ក្នុង​រាជធានី​ភ្នំពេញ មួយកន្លែង​។ ​ម៉ា​នី​កា បញ្ចេញ​សាច់​ដងខ្លួន​ជាមួយ​ឈុត​ហែល​ទឹក​នេះ​ជា​លើកទីមួយ ដែល​ត្រូវបាន​ម្ចាស់​ស្ស​នាវ​ដ្តី​នេះ បានផ្តល់​តម្លៃ​ឱ្យ​នាង​តារា​ដែល​សាក​សម​ជាងគេ​សម្រាប់​ទំព័រ​ឈុត​ហែល​ទឹក ក្នុង​ខែមិថុនា​ឆ្នាំ​២០១៣​នេះ ។ ​ឈុត​ហែល​ទឹក​របស់ ម៉ា​នី​កា ចេញ​ទំព័រមុខ​លើក​នេះ ពិតជា​ធ្វើឱ្យ​ទស្សនិកជន​ប្លែក​ភ្នែក និង​សរសើរ​រូបនាង ដែល​ហ៊ាន​បញ្ចេញ​សម្រស់​នៃ​ដងខ្លួន​ជាមួយ​ទម្រង់​មុខ​ដ៏​សិច​ស៊ី​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើមទ្រូង និង​រាង​ត្រគាក​របស់​នាង ដែល​ត្រូវបាន​មើលឃើញ​ពីលើ​នៃ​ឈុត​ប៊ី​ហ្គី​នី​នោះ ពិតជា​សម​នឹង​រូបរាង​គ្រប់​ចំណុច មាន​ទំហំ​លក្ខណៈ​ស្តង់ដារ ជា​អ្នក​បង្ហាញ​ម៉ូត​។ ​រូបរាង​ស្គម​ដែល​ត្រូវ​នឹង​ខ្នាត​ជាតា​រា​សិច​ស៊ី​នោះ មាន​ដើមទ្រូង​សាច់​ទ្រលុកទ្រលុន​ជាមួយ​សាច់​ស​ម្ម៉​ត់ ខណៈ​សាច់​ក្បាលពោះ​របស់​នាង​រលោង​រាបស្មើ ដែល​មិនមាន​ស្នាម​ផ្នត់​អ្វីមួយ​សោះ​ចាប់ពី​ក្រោម​សាច់​ដើមទ្រូង​រហូតដល់​រន្ធ​ផ្សិត​។​ ​កញ្ញា ម៉ា​នី​កា បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា “​បើ​ខ្ញុំ​ស្លៀក​ឈុត​នេះ ទៅ​ប៉ះពាល់​អារម្មណ៍​ដល់​ទស្សនិកជន ខ្ញុំ​សូម​អភ័យទោស​ផង ប៉ុន្តែ​ខ្ញុំ​សូមឱ្យ​ពួកគាត់​ជួយ​ឲ្យ​យោបល់​ផង​។ ព្រោះ​ឈុត​ប៊ី​ហ្គី​នី​សម្រាប់​ហែល​ទឹក​ត្រូវតែ​បង្ហាញ​ដូច្នេះ​។ ខ្ញុំ​សូមទោស​ដល់​ទស្សនិកជន ឱ​ពុក​ម៉ែ​បងប្អូន​ផង ប្រសិនបើ​ខ្ញុំ​ធ្វើទៅ​មាន​លក្ខណ​ជ្រុលជ្រួស​នោះ ។ ក្នុង​អាជីព​ជាតា​រា បង្ហាញ​ម៉ូត​ម្ចាស់​ឧបត្ថម្ភ​ជា​អ្នក​តម្រូវឱ្យ​ស្លៀកពាក់ ដែល​សង្ឃឹម​ពួកគាត់​យល់​”​។​ ​កញ្ញា ម៉ា​នី​កា ដែលមាន​រាង​ស្រ​ឡូ​ន​សិច​ស៊ី​ម្នាក់នេះ​បាន​បន្តថា ការបញ្ចេញ​ឈុត ប៊ី​ហ្គី​នី ដែល​ភាព​សិច​ស៊ី​នេះ​ជា​លើកទីមួយ និង​ព្រួយបារម្ភ​ពី​ការរិះគន់​របស់​ទស្សនិកជន​ផង ដែរ ។ ប៉ុន្តែ​រូបនាង​សូមឱ្យ​មានការ​យោគយល់​ដល់​រូបនាង ខណៈ​ជា​តារា​បង្ហាញ​ម៉ូត​មួយរូប កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​លើ​ទំព័រ​ទស្សនា​វ​ដ្តី​។ ឈុត​សម្លៀកបំពាក់​ហែល​ទឹក របស់​ឡេ​ឌី​នេះ ម៉ា​នី​កា បាន​បញ្ចេញរាង​ខ្លួន​លើ​ខោអាវ​ប៊ី​ហ្គី​នី​ប្រហែលជា​៤​ឈុត សម្រាប់ ខែមិថុនា ។​ ​សូមបញ្ជាក់ថា កញ្ញា​ម៉ា​នី​កា ដែលមាន​ឈ្មោះ​ដើម​ថា ស​ត័ សុខ​វិច្ឆិកា បាន​ចូលប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ​២០០៤ បន្ទាប់ពី​ប្រឡង​ចម្រៀង​ជា​ក្រុម​ជាប់​លេខ​១​នៅ​ប៉ុស្តិ៍​លេខ​៥​។ ​ក្រោយ​ឈាន​ជើង​ចូល​សិល្បៈ នាង​បាន​រំលេច​ស្នាដៃ​ជាច្រើន​តាមរយៈ​ការថត​ចម្រៀង​ខារ៉ាអូខេ ឲ្យ​ផលិតកម្ម​មួយចំនួន ដូចជា ហង្ស​មាស ស្ទឹង​សង្កែ ប្លូ​ដាយ​អ័​មេន និង យូ​ធូ ជាដើម​។ ហើយ​មកទល់​បច្ចុប្បន្ន​នេះ មាន​អាជីព​ដើរ​ម៉ូដ​មួយទៀត​ដែល​នាង​បង្ហាញខ្លួន​ជាប់លាប់ ៕ ​

No comments:

Post a Comment

AFD