ខេត្ដព្រះសីហនុ
៖ សំណុំរឿងករណី គ្រោះថ្នាក់ចរាចររបស់អ្នកចម្រៀង ខេមរៈ
សរើមន្ត ដែលបានជួបគ្រោះថ្នាក់ កាលពីយប់ថ្ងៃទី៨ ខែមីនា
ឆ្នាំ២០១៣ កន្លងមកនោះ បើគិតមកដល់ពេលនេះ
គឺមានរយៈពេលជិត៣ខែមកហើយ ប៉ុន្ដែពន្លឺណាមួយដែលឈានដល់ការ
ដោះស្រាយនោះនៅពុំទាន់លេចចេញ ជារូបរាងនៅឡើយទេ ។
យោងតាមការឱ្យ
ដឹងពីសមត្ថកិច្ច ម្នាក់បានបង្ហើបឱ្យដឹងថា នៅព្រឹក ថ្ងៃទី៤
ខែមិថុនាឆ្នាំ២០១៣ នៅការិយាល័យ
ចរាចរណ៍ជើងគោកខេត្ដព្រះសីហនុ ក្រុម
ការងារមួយក្រុមក្នុងនោះរួមមានកញ្ញា ស៊ន លិនណា
ចៅក្រមស៊ើបសួរ និង មេធាវីរបស់អ្នកចម្រៀង ខេមរៈ សិរីមន្ត
តំណាងមន្ទីរសាធារណការនិងជាងជំនាញ រថយន្ដ
បានចុះមកពិនិត្យស៊ើបអង្កេត លើរថយន្ដរបស់លោក ខេមរៈ
សេរីមន្ត ដែលសង្ស័យថា រថយន្ដរបស់អ្នកចម្រៀង
រូបនោះមានភ្លើងឡាស៊ែរ ដែលជាហេតុ
នាំឱ្យកើតគ្រោះថ្នាក់ចរាចរនោះ ។
ជាលទ្ធផល
ក្រោយការពិនិត្យស្រាវជ្រាវ ជាច្រើនលើកច្រើនសា ចម្លើយពីជាង
ជំនាញបានបង្ហាញថា រថយន្ដរបស់អ្នក ចម្រៀង ខេមរៈ
សិរីមន្ត ពិតជាមានភ្លើង
ឡាស៊ែរពិតមែនហើយភ្លើងនេះគឺជាភ្លើង កែច្នៃ
ប៉ុន្ដែភ្លើងនេះគឺមានតែនៅផ្នែក
ខាងក្រោម(ស្ដុបកាងនៃរថយន្ដ) ដែល
ភ្លើងនេះវាពុំអាចភ្លឺបានឆ្ងាយនោះទេ
តែចំពោះការភ្លឺបានប៉ុន្មានម៉ែត្រនោះ
នៅពុំទាន់អាចកំណត់បាននៅឡើយ ។
ដោយឡែកតាមការ
អះអាងពីមេធាវី របស់អ្នកចម្រៀង ខេមរៈ សិរីមន្ត បាន
បញ្ជាក់ថា រថយន្ដរបស់ ខេមរៈ សិរីមន្ត
ថ្វីត្បិតតែមានភ្លើងឡាស៊ែរពិតមែន តែ
ភ្លើងនេះវាពុំអាចភ្លឺបានចម្ងាយលើសពី៥០ម៉ែត្រនោះទេ
ដូច្នេះបើតាមទស្សនៈ និងយល់ឃើញរបស់លោក ភ្លើងនេះវា
ពុំអាចជាដើមហេតុនៃគ្រោះថ្នាក់ចរាចរ នះជាដាច់ខាត ៕

No comments:
Post a Comment