នាង អែនជែលីណា ចូលី
ថ្លែងនៅការដាក់បញ្ចាំងភាពយន្តរបស់ប្តីប្រ៊ែត
ភីតនៅក្រុងឡុងដ៍គឺរឿង World War Z
ជាព្រឹត្តិការណ៍កម្រាលព្រំក្រហមជាលើកដំបូងរបស់នាង ចាប់តាំងពីការប្រកាសខាងលើមកនោះ នាងចូលី អាយុ ៣៧ ឆ្នាំ បាននិយាយថា នាងមានអារម្មណ៍ "អស្ចារ្យ" និង "ដឹងគុណជាខ្លាំង" ។
លោកភី តបាននិយាយថា បទពិសោធន៍នេះ "ពិតជាបាននាំឲ្យគ្រួសាររបស់យើងឲ្យកាន់តែស្អិតល្មួតខ្លាំងឡើង ជាមួយគ្នា" ។ គួរបញ្ជាក់ថា ម្តាយកូន ៦ នាក់រូបនេះបានទទួលការវះកាត់យកសុដន់ទាំងពីរចេញ ដើម្បីកាត់បន្ថយឱកាសកើតជំងឺមហារីកសុដន់ ។
នាងចូលី និង ប្តីប្រ៊ែត ភីត នៅព្រឹត្តិការណ៍បញ្ចាំងភាពយន្តកាលពីថ្ងៃអាទិត្យ
នាងចូលីបាននិយាយថា "ខ្ញុំរំភើបចិត្តណាស់ក្នុងការនិយាយអំពីរឿងនេះ" ។ នាងបាននិយាយទៀតថា នាង "រីករាយខ្លាំងណាស់ ត្រឹមតែបានឃើញការពិភាក្សាអំពីសុខភាពរបស់ស្ត្រីត្រូវបានពង្រីកឡើង ហើយនេះពិតជាមានន័យធំធេញណាស់ចំពោះខ្ញុំ" ។
នាងបន្តថា "បន្ទាប់ពីបាត់បង់ម្តាយរបស់ខ្ញុំដោយសារបញ្ហាទាំងនេះ ខ្ញុំពិតជាដឹងគុណខ្លាំងណាស់ចំពោះវា ហើយខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ដោយសារតែការគាំទ្រអស់ពីសន្តាន ចិត្តពីអ្នកគាំទ្រ" ។
នាងបាននិយាយថា ប្តីភីតរបស់នាងគឺ "មិនធម្មតា" នោះឡើយ ហើយបានកោតសរសើរគាត់ថាជា "បុរសដ៏អស្ចារ្យ និង ជាឪពុកដ៏អស្ចារ្យ ហើយខ្ញុំពិតជាមានសំណាងខ្លាំងណាស់" ៕

No comments:
Post a Comment