Popular Posts

Monday, June 24, 2013

ចោរប្លន់​ក្លាយជា​... “​ជនរងគ្រោះ​” ព្រោះ​ត្រូវ​សម្រាត​គ្មាន​សល់​!

លពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៣ នៅលើ​គេហទំព័រ​បណ្តាញ​សង្គម​របស់​ចិន បាន​ចែករំលែក​ដូច​ព្យុះ ពី​រូបភាព​ទាំងឡាយ ក្នុងករណី​ប្លន់​មួយ នាទី​ក្រុង Guizhou ។​

​បើតាម​សាក្សី​ដែលជា​ម្ចាស់​ហាង​លក់​ចាប​ ហ៊ួ​យ​ម្នាក់ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជា ៤ ល្ងាច នៅលើ​ផ្លូវ ស្រាប់​តែមាន​ភាពចលាចល ដោយសារ​សម្រែក​ស្រែក​របស់​ស្ត្រី​២​នាក់ កំពុង​រត់​ប្រដេញ​តាម​បុរស​ម្នាក់ អាយុ​ប្រហែល ៤០ ឆ្នាំ ។​

​ក្រោ​ពី ​ចាប់បាន​ហើយ នារី​ទាំង​២​នាក់ ក៏​ប្រទាញប្រទង់​ជាមួយ​បុរស​នោះ ប្រមាណ​ជា ២០ នាទី រីឯ​អ្នក​នៅ​ជិតៗ​នោះ ពុំ​ហ៊ាន​អន្តរាគមន៍ ដោយ​នាងៗ​ទាំងពីរ មិន​ស្រែក​ឲ្យ​ជួយ ហេតុនេះ នឹកស្មានថា ទំនាស់​ក្នុង​គ្រួសារ ។ រហូតទល់​ពេលដែល​បុរស​នោះ ទ្រាំ​មិនបាន ទាញ​អាវ​គ្រវាត់​ចេញ ហើយ​ស្រែក​ខ្លាំងៗ​ថា “​របស់​ឆក់​បាន អញ​គ្រវាត់ចោល​ហើយ​!” ពេលនោះ ទើប​គេ​ដឹង​រឿងរ៉ាវ
ហើយ​ប្រញាប់ប្រញាល់​រាយការណ៍​ទៅ​ប៉ុស្តិ៍ប៉ូលីស ។​

​ នារ​ទី​ទាំង​២ គឺជា​ម្តាយ និង​កូនស្រី ត្រូវបាន​ចោរឆក់​ខ្សែ​.​ក រួច​ក៏​ដេញតាម​ចោរ​នោះ​ទៅ ។ ពេល​ចាប់បាន ទោះបីជា​ចោរ​រូបនេះ ចាប់ផ្តើម​បញ្ចេញ​ស្នៀត ឡាំប៉ា​ក្តី ក៏​អ្នក​ទាំងពីរ​ពុំ​ងាករេ ហើយ​បន្ត​សម្រាត​ខោអាវ​ទាំងអស់​របស់​វា ដើម្បី​រក​ខ្សែ​.​ក តែ​ពុំ​ឃើញ ។​

​ចោរប្លន់​ចុងក្រោយ បាន​រត់គេច​ពី​កន្លែងកើតហេតុ ទាំង​ននលគក​តែម្តង ។​

​ តាម​ពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា វា​ជា​ជនអាវ៉ាសែ រស់នៅ​តំបន់​នេះ​តែម្តង ហើយ​ករណីនេះ ប៉ូលីស​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត​ផងដែរ ៕​

No comments:

Post a Comment

AFD