មនុស្សយ៉ាងតិច ៧ នាក់
បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ភ័យស្លន់ស្លោរត់ជាន់គ្នាមួយ
កាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា ២០១៣) គ្រាដែលតារាបាល់ទាត់អង់គ្លេស
David Beckham បានមកទស្សនាសាកលវិទ្យាល័យ Tongji ក្រុង សៀងហៃ ប្រទេសចិន
។
យោងតាមសាក្សីបានឲ្យដឹងថា
មានអ្នកគាំទ្រចំនួនប្រហែល ១ ពាន់នាក់
បានប្រឹងប្រជ្រៀតគ្នារួលទៅមុខ ខណៈ Baeckham បានមកដល់
និងគ្រវីដៃស្វាគមន៍ពួកគេនោះ ។ ស្ថិតនៅទីនោះ តារាចូលនិវត្តរូបនោះ
ក៏បានជួបជាមួយសមាជិកក្រុមបាល់ទាត់ នៃសាកលវិទ្យាល័យ Tongji
ក្នុងនាមជាឯកអគ្គរាជទូត សម្រាប់ការប្រកួតបាល់ទាត់លំដាប់កំពូល (Super
League) នៅចិន ។ដោយសារតែពួកអ្នកគាំទ្រ អន្ទះអន្ទែងចង់ឃើញមុខមាត់ Backham យ៉ាងខ្លាំងនោះ ពួកគេក៏បានបង្ខំនាំគ្នាប្រជ្រៀតចូល តាមរយៈរបាំងប៉ូលីស ដែលហាមឃាត់មិនឲ្យចូល ជាលទ្ធផល ធ្វើឲ្យមន្ត្រីប៉ូលីស ៣ នាក់, សន្តិសុខសាកលវិទ្យាល ២ នាក់ និងនិស្សិត ២ នាក់ រងរបួសធ្ងន់ធ្ងរ ។ បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើងភ្លាមៗ តារាបាល់ទាត់អង់គ្លេសវ័យ ៣៨ ឆ្នាំរូបនេះ ត្រូវបានបង្ខំឲ្យផ្អាកការបង្ហាញមុខរបស់គាត់ផងដែរ ។ ចំពោះហេតុការណ៍ស្លន់ជាន់គ្នាឲ្យរងរបួសបែបនេះ ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ៕

No comments:
Post a Comment