កាលពីថ្ងៃសុក្រ តុលាការសឹកនៃ រដ្ឋហាវ៉ែ បានសម្រេចផ្តន្ទា
ទោសមេបញ្ជាការយោធាប្រចាំតំបន់ ប៉ាស៊ីហ្វិកដើមកំណើតខ្មែរម្នាក់
ឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ
ពីបទទម្លាយឯសារសម្ងាត់របស់យោធាអាមេរិក ។
យោងតាមការចុះផ្សាយរបស់ការសែត Honolulu Star-Advertiser ឲ្យដឹងថា
លោក វីរៈសេនីយ៏ត្រី សីវីរៈ អ៊ីនសុន (Seivirak Inson) អាយុ៤៣ឆ្នាំ
ដែលម្ដាយឳពុកស្លាប់ក្នុងរបបខ្មែក្រហមហើយបានក្លាយជាមេបញ្ជាការ
ទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក ត្រូវគេរកឃើញថា
បានបញ្ជូនព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិកពីចន្លោះឆ្នាំ
២០០៩-២០១២ ទៅឲ្យជនដែលពុំស្គាល់អត្ដសញ្ញាណ និង
ពុំមានសិទ្ធិទទួលព័ត៌មាននោះ ។ រួមទាំងករណីជាច្រើនទៀត
ដូចជាករណីឯកពន្ធភាព និង
ការប្រមូលព័ត៌មានពីយោធាអាមេរិក
ផ្ដល់ឲ្យអ្នកពាក់ព័ន្ធនឹងយោធាកម្ពុជាផងដែរ ។
ប៉ុន្តែយ៉ាងណាក៏ដោយលោក ប៉ុល សារឿន
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានបដិសេធប្រាប់កាសែត
ក្នុងស្រុកថា លោក មិនបានដឹងពីព័ត៌មាននេះទេ ៕

No comments:
Post a Comment