Popular Posts

Tuesday, June 11, 2013

ខេមរៈ សិរីមន្ត គ្រោងធ្វើសន្និសីទកាសែតជាថ្មី ខណៈមិនមាន ដំណោះស្រាយ ប៉ុន្តែត្រូវពន្យារពេល

ភ្នំពេញ:
អស់​រយៈពេល​៣​ខែ​ហើយ​ដែល​ការផ្តល់​សំណង​ដល់​ជនរងគ្រោះ ក្នុង​ក្រុម​តារាចម្រៀង ខេមរៈ សិរីមន្ត មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​។ ការពន្យា​ពេល​យ៉ាងយូ​នេះ នាំ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ គ្រោង​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជាថ្មី ប្រយោជន៍​ជំរុញ និង​ទាមទា​ឲ្យ​មានការ​ព​ន្លឿ​ន​នីតិវិធី ប៉ុន្តែ​គម្រោង​សន្និសីទ​នេះ ត្រូវបាន​ពន្យា​ពេល​។​

​បើតាម​ការគ្រោងទុក លោក ខេមរៈ សិរីមន្ត និង​ក្រុមគ្រួសារ​ជនរងគ្រោះ គ្រោង​នឹងធ្វើ​កម្មវិធី​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០​ខែមិថុនា​ឆ្នាំ​២០១៣​នេះ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បា​ពន្យា​ពេល​។
​បងប្រុស​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត គឺ​លោក ខេមរៈ ភិ​រុណ បាន​ប្រាប់​ពី​ម្សិលមិញ​ថា គម្រោង​នេះ​ត្រូវបាន​ពន្យា​ពេល ដោយសារ​លោក និង​ក្រុមគ្រួសារ​យល់ឃើញថា មិនទាន់​ដល់ពេល​ដែល​ត្រូវធ្វើ​នៅឡើយ​។ លោក​បាន​បញ្ជាក់ថា “​ពូ​កុយ និង​អ្នក​មីង​
ណា​ង គាត់​ក៏​ចង់​ឲ្យ​ពន្យា​ពេលធ្វើ​ដែរ ព្រោះ​យើង​ដូចជា​ទើបតែ​នឹងធ្វើ​ដែរ ហើយ​ខាង​មេធាវី ក៏​សំណូមពរ​ដូចនេះ​ដែរ​”​។ ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា គម្រោង​សន្និសីទ​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​សំណង​ដល់​អ្នករងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ឲ្យ​បាន​លឿន ហើយ​លោក​ក៏​ទុក​បញ្ហា​ខាងលើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ដោះស្រាយ​ដដែល​។
​ទោះជា​យ៉ាងណា ក៏មាន​ការ​លេច​ធ្លាយ​ដែរ​ថា មាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​ដែល​កើតមានឡើង ក្នុងអំឡុង​ដំណើរ​ការប្រព្រឹត្តិទៅ​នៃ​ការស៊ើបអង្កេត​លើ​ករណីនេះ ពិសេស​បញ្ហា​ភ្លើង​ឡាស៊ែរ ដែល​ត្រូវបាន​គេ​សង្ស័យថា មានប្រើ​ក្នុង​រថយន្ត​គ្រោះថ្នាក់ ហើយ​ភ្លើង​ឡាស៊ែរ​នេះ ត្រូវបាន​គេ​សង្ស័យថា ជាការ​ប្រឌិត​ឡើង​ប្រយោជន៍​អូសបន្លាយ​ពេលវេលា និង​បន្ធូរបន្ថយ​លើ​ប្រាក់​សំណង​ជូន​តារាចម្រៀង ខេមរៈ សិរីមន្ត និង​គ្រួសារ​ជនរងគ្រោះ​។
​លោក​ខេមរៈ ភិ​រុណ ទទួលស្គាល់ថា ប្រធានបទ​ភ្លើង​ឡាស៊ែ​នេះ ពិតជា​នឹងមាន​ក្នុង​គម្រោង​សន្និសីទកាសែត​នោះ​មែន ប៉ុន្តែ​វា​គឺជា​ចំណុច​មួយ​ប៉ុណ្ណោះ នៅមាន​បញ្ហា​មិន​ប្រក្រតី​ផ្សេងទៀត ដែល​គ្រោង​លើក​មក​និយាយ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​បញ្ហា​ទាំងអស់​នោះទេ​។  លោក​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ​ថា តើ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នេះ នឹងត្រូវ​ចាប់ផ្តើម​នៅពេលណា​ពិតប្រាកដ​នៅឡើយ​។
​ប្រភព​ធ្លាយ​ចេញពី​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ទាំង​ចាងហ្វាង​ផលិតកម្ម សាន់​ដេរ លោក​ខេមរៈ សិរីមន្ត និង​ក្រុមគ្រួសារ​ជនរងគ្រោះ ចង់​ឲ្យ​តុលាការខេត្ត​ព្រះសីហនុ ព​ន្លឿ​ន​ការកាត់ក្តី ហើយ​សុំ​ណុំ​រឿងនេះ អាច​ឡើង​ទៅដល់​សាលាឧទ្ធរណ៍ ដែល​ខាង​ភាគី​ជនរងគ្រោះ ចង់​ឲ្យ​សំណុំ​រឿងនេះ ត្រូវបាន​យកមក​ដោះស្រាយ​នៅ​រាជធានី​ភ្នំពេញ​វិញ ព្រោះតែ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​នៅ​ខេត្ត​ព្រះសីហនុ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុងការ​ធ្វើដំណើរ​នោះ​។
​យោងតាម​ពាក្យបណ្តឹង គ្រាន់តែ​តារាចម្រៀង ខេមរៈ សិរីមន្ត​ម្នាក់ ទាមទា​សំណង​ប្រមាណ​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក ទាំង​ការខូចខាត​រថយន្ត ការលុបចោល​កិច្ចសន្យា និង​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត​ជាដើម​។ រីឯ​ភាគី​គ្រួសារ​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​វិញ ទាមទា​សំណង​ប្រមាណ ២,៥​ម៉ឺន​ដុល្លារ​អាមេរិក​។ សរុប​មិន​ក្រោម ២០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ ហើយ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា ក្រុមហ៊ុន SK ដែល​បង្កហេតុ​មានលទ្ធភាព ឬ​ផ្តល់​សំណង​ទៅតាម​ការទាមទារ​នៅឡើយ​ទេ​។
​គួររំលឹកថា កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត ឡើង​បង្កដោយ​រថយន្ដ​ម៉ាក​ហ៊ី​ណូ​ប្រភេទ កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9723 ដែល​ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ មក​ភ្នំពេញ បាន​បុក​ជាមួយ​រថយន្ដ​ម៉ាក តូ​យូ​តា​ធុន​ដ្រា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-7997 ។ រថយន្ដ​នេះ​បាន​ដឹក ក្រុម​សិល្បៈ​តារាចម្រៀង​របស់លោក ខេមរៈ សិរីមន្ដ ដើម្បី​ទៅ​សម្ដែង​អបអរសាទរ​ថ្ងៃ​៨​មីនា ដែលជា​ថ្ងៃ​សិទ្ធិនារី ។
​អ្នកស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី​១. រី បុ​ផា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​យោធា វរៈ​៩១ ទ័ពអាកាស មាន​ទីលំនៅ​ភូមិ​ព្រៃ ទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នកបើកបរ​, ទី​២.​ឈ្មោះ សោម វណ្ណា រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខ​របរ ជា​អ្នករាំ​កំដ​ឆាក រស់នៅ​សង្កាត់​ស្រះ ចក ខណ្ឌដូនពេញ​, ទី​៣.​ឈ្មោះ​អ៊ា​ច វណ្ណៈ ភេទ​ប្រុស រស់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌ ចំការមន ជា​កូន​លោកយាយ ណ​យ សំណាង និង​ទី​៤.​ឈ្មោះ ជី វីរៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ សិល្បករ​ជា​កូនបង្កើត​តារា​កំប្លែង ជួង ជី ហៅ​នាយ​កុយ ។ រីឯ​អ្នករងរបួស​បន្ដិចបន្ដួច ដែល​ជិះ​រថយន្ដ​ជាមួយ​ខេមរៈ សិរីមន្ដ ទី​១.​ឈ្មោះ គួ​យ ផល្លី ភេទ​ស្រី អាយុ​២៦ ឆ្នាំ​, ទី​២.​ឈ្មោះ គួ​យ ស្នេហ៍ ភេទ​ស្រី អាយុ​១​ឆ្នាំ ទី​៣.​ឈ្មោះ រី ភឿន អាយុ​២០ ឆ្នាំ និង​តារាចម្រៀង​ខេមរៈ សិរីមន្ដ ៕

No comments:

Post a Comment

AFD