នាង ចាហ៍ ខាន់ (Jiah Khan)
កាលពីសប្តាហ៍មុនត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួន ដោយម្តាយរបស់នាង
នៅអាផាតមេនរបស់ពួកគេក្នុងទីក្រុងមុំបៃរបស់ឥណ្ឌា ។
ប៉ូលិសបាននិយាយថា គ្មានកំណត់សម្គាល់ការធ្វើអត្តឃាតខ្លួនឯង
ត្រូវបានរកឃើញនោះទេ ។
លោក ស៊ូរ៉ាច់
ប៉ានចូលី អាយុ ២១ ឆ្នាំ កូនប្រុសរបស់តារាបូលីវូដល្បី គឺលោក
អាឌីតយ៉ា ប៉ានចូលី និង អ្នកស្រី ហ្សារីយ៉ា វ៉ាហាប
ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារទី ១១ ខែមិថុនា ឆ្នាំ ២០១៣ ។
លោកធ្លាប់ជាមិត្តប្រុសរបស់នាងខាន់ប្រហែលមួយឆ្នាំ និង
ជាមនុស្សចុងក្រោយគេដែលបានឃើញនាងនៅរស់ ។
នាង ចាហ៍ ខាន់
ការចាប់ខ្លួននេះកើតឡើងពីរថ្ងៃ បន្ទាប់ពីម្តាយរបស់នាងចាហ៍ ខាន់ និង
ប្អូនស្រី បានប្រទះឃើញលិខិតកម្រាស់ ៦ ទំព័រ
ដែលគេសន្មត់ថាសរសេរដោយនាងចាហ៍មុនពេលមរណភាពរបស់នាង
ដោយនាងបានស្តីបន្ទោសមិត្តប្រុសរបស់នាងថាបានបំផ្លាញជីវិតរបស់
នាង, បោកប្រាស់នាង និង បង្ខំឲ្យនាងរំលូតកូនរបស់ពួកគេចោល ។
មន្ត្រីប៉ូលិស លោក ឌី ដេអូការ បានអះអាងថា
នាងខាន់បានធ្វើអត្តឃាតខ្លួនឯងនៅផ្ទះរបស់នាងក្នុងទីក្រុងមុំបៃ
កាលពីសប្តាហ៍មុនពិតមែន ពុំទាក់ទងនឹងលោក ស៊ូរ៉ាច់ ប៉ានចូលី នោះទេ
។
នាងខាន់បានចាប់ផ្តើមអាជីពរបស់នាងក្នុង
ភាពយន្ត Nishabd ជាភាសាហ៊ិនឌីឆ្នាំ ២០០៧
ក្នុងនោះនាងដើរតួជាយុវតីដែលលង់ស្នេហ៍ជាមួយឪពុករបស់មិត្តភក្តិ
ជិតស្និទ្ធបំផុត សម្តែងដោយកំពូលតារាបូលីវូដ លោក អាមីតាប់ បាចចាន់
។
នាងក៏ធ្លាប់សម្តែងជាមួយតារាល្បីៗ
ផ្សេងទៀតដែរ មានដូចជា លោកអាមៀរ ខាន់ និង អាក់សៃ គូម៉ារ ។
ហើយនាងបានកើតក្នុងទីក្រុងញូវយ៉ក និងធំដឹងក្តីក្នុងសង្កាត់ Chelsea
ភាគខាងលិចក្រុងឡុងដ៍ ។
នាងបានសម្តែងចុងក្រោយក្នុងភាពយន្តកំប្លែងរឿង Housefull ក្នុងឆ្នាំ
២០១០ ៕

No comments:
Post a Comment