ណ្ឋាគារចំនួន៦លើលោកដែលមាន“ខ្មោច”ច្រើនបំផុត
ថ្ងៃទី 17 ឧសភា 2013, 09:29:PM
សណ្ឋាគារឡានហា្កម(Langham)នៅទីក្រុងឡុង
ឬសណ្ឋាគារប៊ើច្យានទី(Burchianti)នៅហ្វ្ល័ររេន គឺជាសណ្ឋាគារពីរ
ក្នុងចំណោមសណ្ឋាគារល្បីឈ្មោះថាមាន“ព្រលឹងវិលវល់”ស្វាគមន៍ភ្ញៀវ
មិនសូវលោះពេលសោះ។
ប្រសិនអ្នកជាមនុស្សខ្លាចខ្មោច សូមអ្នកស្គាល់សណ្ឋាគារទាំងនោះដូចខាងក្រោមនេះ។
1. សណ្ឋាគារឡានហា្កម(Langham) ទីក្រុងឡុង, អង់គ្លេស
សណ្ឋាគារLangham ត្រូវបានស្តេចអេដវើតទីXII បើកសម្ភោធជាផ្លូវការនៅឆ្នាំ១៨៦៥ ហើយធ្លាប់ទទួលមនុស្សល្បីៗជាច្រើន
ដូចជាអ្នកនិពន្ធលំដាប់កំពូលរបស់សហរដ្ឋអាមេរិ Mark Twain ,អ្នកនិពន្ធនិងកវីអៀរឡង់ Oscar Wilde និងSir Arthur Conan Doyle អ្នកនិពន្ធស្កុតឡែន ។ ទោះជាយ៉ាងណា សណ្ឋាគារនេះក៏ជាកន្លែងចូលលេងជាធម្មតារបស់ខ្មោចទាំងឡាយ។
រឿងអាថ៌កំបាំងដែលត្រូវបានមនុស្សភាគច្រើនរំលឹកដល់ ទាក់ទងនឹងស្រមោលបុរសម្នាក់នៅក្នុងបន្ទប់លេខ 333 ដែលហាក់បីដូចជាលេចឡើងតែនៅក្នុងខែតុលាប៉ុណ្ណោះ។ ភ្ញៀវផ្សេងទៀតបាននិយាយថា ពួកគេបានឃើញបុរសម្នាក់ក្នុងឯកសណ្ឋានយោធា ឈរក្បែរបង្អួចនៅជាន់ទី 4 ដែលត្រូវបានគេជឿថាជាខ្មោចរបស់ព្រះអង្គម្ចាស់អាល្លឺម៉ង់មួយ ព្រះអង្គ, ដែលបានលោតតាមបង្អួចនោះ មុនពេលសង្គ្រាមលោកលើកទីI ផ្ទុះឡើង។ លើសពីនេះទៀតក៏មានពាក្យចចាមអារាមអំពីខ្មោចនៃអធិរាជ Napoleon III ដែលជាភ្ញៀវចាស់របស់សណ្ឋាគារ បង្ហាញមុខនៅបន្ទប់ក្រោមដីរបស់សណ្ឋាគារ។
2 - សណ្ឋាគារប៊ើច្យានទី (Burchianti) ក្រុងហ្វ្ល័ររេន,អ៊ីតាលី
សណ្ឋាគារ Burchianti ជាកន្លែងដែលមានពាក្យចចាមអារាមថាពោរពេញដោយព្រលឹងខ្មោច តាំងពីព្រលឹងកូនក្មេងដែលលោតនៅក្នុងសាលនៃសណ្ឋាគារ រហូតដល់ខ្មោចស្ត្រីអង្គុយចាក់អំបោះឡែន និងខ្មោចអ្នកបំរើដើរសម្អាតជារៀងរាល់ព្រឹក។ ភ្ញៀវមួយចំនួនសម្រាកនៅបន្ទប់ឈ្មោះថា Fresco ជាកន្លែងដែលជនផ្ដាច់ការបេនីតូ មូសូលីនី (Benito Mussolini)ធ្លាប់ស្នាក់នៅ បាននិយាយថាពួកគេមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលខ្លួន និងមានអារម្មណ៍ថាខ្យល់ត្រជាក់បានជះចំមុខរបស់ខ្លួន។
3-សណ្ឋាគាររូស្សែល(Russell) ទីក្រុងស៊ីដនី, អូស្ត្រាលី
ទីនោះជាផ្ទះសំណាក់ចាស់សំរាប់នាវិក និងជាសណ្ឋាគារដំបូងគេបង្អស់ដែលបានកសាងឡើងនៅក្នុងតំបន់The Rock, ទីក្រុងស៊ីដនី។ ព្រលឹងនាវិកមួយរូបត្រូវបានគេនិយាយថានៅតែវិលវល់ក្នុងបន្ទប់ សណ្ឋាគារលេខ 8 ។ បុគ្គលិកថែទាំបន្ទប់បានឱ្យដឹងថាពួកគេបានឮសំឡេងដើរលើកំរាលឥដ្ឋនៅ ពាក់កណ្តាលអាធ្រាត ប៉ុន្តែមិនអាចកំណត់បានថាសំឡេងនោះលាន់ពីណាមកទេ។ ទោះជាយ៉ាងណារឿងរ៉ាវភ័យរន្ធត់ខាងលើមិនត្រឹមតែមិនបំផ្លាញអាជីវកម្ម របស់ Russellទេផ្ទុយទៅវិញ វាអាចជួយទាក់ទាញភ្ញៀវទេសចរជាច្រើនចង់ដឹងចង់ឃើញពីសណ្ឋាគារនេះ។
4-សណ្ឋាគារហូលីវូដ រូសើវែល(Hollywood Roosevelt) សហរដ្ឋអាមេរិក
កំពូលតារាម៉ារីលីន ម៉ុនរ៉ូ(Marilyn Monroe) ធ្លាប់ធ្វើជាភ្ញៀវនៅសណ្ឋាគារនេះ ដែលជាកន្លែងដំបូងគេប្រារព្ធពិធីប្រគល់ពានរង្វាន់ Academy(អូស្កា) 1929 ។ ភ្ញៀវនិងបុគ្គលិកបាននិយាយថាពួកគេបានឃើញស្ត្រីសក់ព៌ណទង់ដែងលេច ក្នុងកញ្ចក់វែងនៃបន្ទប់ដែលMonroe ធ្លាប់ស្នាក់នៅ។ មានចចាមអារាមថាមានព្រលឹង បង្ហាញខ្លួននៅអាងហែលទឹកនៃក្លឹបរាត្រីTropicana ដែលស្ថិតនៅក្នុងសណ្ឋាគារនេះ។ ទន្ទឹមនឹងនោះដែរ មានមនុស្សមួយចំនួនបានជួបខ្មោចរបស់តារាម៉ុងហ្កូមែរី ក្លីហ្វ(Montgomery Clift) កំពុងផ្លុំត្រុំប៉ែតពីបន្ទប់លេខ 928 ដែលជាកន្លែងគាត់ធ្លាប់ស្នាក់នៅ។
5-សណ្ឋាគារហែមសៀ(Hampshire) អង់គ្លេស
ផ្ទះសំណាក់ដ៏ចាស់នេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ 1795 ហើយត្រូវបានគេនិយាយថាវិញ្ញាណរបស់ស្ត្រីអ្នកបំរើម្នាក់ដែលស្លាប់ ក្នុងបន្ទប់លេខ 22 បានលង។ គេបាននិយាយថាខ្មោចនាងអង្គុយលើគែមគ្រែឬដើរចុះឡើងនៅរបៀង ខាងក្រៅ។ មានព្រលឹងចំនួនបីត្រូវបានគេនិយាយថានៅវិលវល់ជុំវិញសណ្ឋាគារនេះ។
6-សណ្ឋាគារក្លឹបនៃកោះ Jekyll, ជកជៀ(Georgia), សហរដ្ឋអាមេរិក
សណ្ឋាគារប្រណីតនៅ Georgia មួយនេះ ធ្លាប់ជាផ្នែកមួយនៃសមាជិកផ្តាច់មុខក្នុងក្លិប Georgia នាចុងឆ្នាំ1800 ដែលជាទីស្នាក់អាស្រ័យរបស់ជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិល្បីៗ ។ អ្នកហិរញ្ញវត្ថុ JP Morgan ដែលត្រូវបានស្គាល់ថាជាអ្នកដែលជក់បារីស៊ីហ្កានៅម៉ោង៥ភ្លឺ រៀងរាល់ថ្ងៃនោះគឺជាភ្ញៀវមួយរូបក្នុងចំណោមនោះ។
ភ្ញៀវដែល ទៅកាន់សណ្ឋាគារក្លឹបកោះ Jekyll ថ្មីៗនេះ បានឱ្យដឹងថាពួកគេបានធុំក្លិនស៊ីហ្កា នៅពេលវេលាស្រដៀងគ្នាជារៀងរាល់ព្រឹក។ មេធំខាងផ្លូវដែកគឺលោកសាមូអែល ស្ពែនស៊ើ ក៏ជាសមាជិកនៃក្លឹបមួយនេះដែរ។ ស្ពែនស៊ើរបានស្លាប់នៅឆ្នាំ 1906 ប៉ុន្តែគេជឿថាគាត់បានទៅលេងបន្ទប់សំណព្វចិត្តរបស់គាត់ដើម្បីផឹក កាហ្វេនិងអានកាសែតពេលព្រឹក៕Th

No comments:
Post a Comment