Popular Posts

Friday, June 21, 2013

ធ្វើ​ចោរ​ជួប​ខ្មោច​ចង​.​ក ក៏​ចេញ​សារភាព​

ប្រភពពី BBC ថ្ងៃទី​២០ ឧសភា ឲ្យ​ដឹងថា ចោរ​ម្នាក់ បាន​ចេញមក​សារភាព ជាមួយ​ប៉ូលីស New Zealand ក្រោយពី​លបចូល​ផ្ទះមួយ​បាន​ហើយ ក៏​ដួល​គ្រេចជើង ដោយ​ដើរ​ប៉ះ​នឹង​សាកសព​ចង​.​ក​ម្នាក់ កាលពី​ថ្ងៃទី​១៩ ឧសភា ។​
​សម្លេង​ស្រែក​ទាំង​លស់​ព្រលឹង របស់​ចោរ​ម្នាក់​នោះ បាន​ដាស់​អ្នកជិតខាង​នៅ​ក្រុង Hamilton ភ្ញាក់​ពី​ដំណេក ប៉ុន្តែ​ពួកគេ​គិតថា អ្នកជិតខាង​ឈ្មោះ​ប្រកែក​គ្នា ក៏​ពុំ​អន្តរាគមន៍ ។​

​ចោរ “​អភ័ព្វ​” រូបនោះ ពុំបាន​យក​អ្វី​ពី​ផ្ទះ​នោះ​ទាំងអស់ ថែមទាំង​ចេញទៅ​សារភាព​កំហុស​របស់ខ្លួន​ទៀតផង ។​
​ ប៉ូលីស បាន​ឲ្យ​ដឹងថា សាកសព​នោះ ជា​បុរស​ម្នាក់ ។ គាត់​បានធ្វើ​អត្តឃាត មុនពេល​ចោរ​រូបនោះ
ចូលមក​ច្រើន​ម៉ោង ឬ អាច​ប៉ុន្មាន​ថ្ងៃ​ហើយ ប៉ុន្តែ ពុំមាន​អ្នកណា​ដឹង​នោះទេ ។​

​ប៉ូលីស​គិតថា អាស្រ័យ​ដោយ​ជួប​មនុស្ស​ស្លាប់ ក្នុង​សភាព​បែបនេះ បានផ្តល់​ឱកាស​ឲ្យ​ចោរ​រូបនោះ ភ្ញាក់រលឹក និង​ប្តូរជីវិត ។

​ ប៉ូលីស​បាន​ឲ្យ​ដឹង​ទៀតថា បុរស​រូបនោះ រួច​ផុតពី​ការចោទប្រកាន់​ទោស ហើយ​សង្ឃឹមថា នេះ​ជា​ប្រការ​សកម្ម​មួយ ដែល​បុរស​រូបនេះ យល់ឃើញថា ដើរ “​ធ្វើ​ចោរ​” ជា​រឿង​ពុំ​ត្រឹមត្រូវ ៕​

No comments:

Post a Comment

AFD